ព្រះរាជអាជ្ញាខេត្តបាត់ដំបង បញ្ជាឱ្យចុះស៊ើបអង្កេត ផ្ទះដែលត្រូវអាររំលំ ព្រោះទំនាស់ដីធ្លី —— — - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

ព្រះរាជអាជ្ញាខេត្តបាត់ដំបង បញ្ជាឱ្យចុះស៊ើបអង្កេត ផ្ទះដែលត្រូវអាររំលំ ព្រោះទំនាស់ដីធ្លី —— —



ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង បានបញ្ជាឱ្យព្រះរាជអាជ្ញារងនិងសមត្ថកិច្ច ចុះស៊ើបអង្កេតផ្ទាល់ដល់ទីតាំងផ្ទះ១ខ្នង ដែលត្រូវភាគីម្ខាងនៃគូរទំនាស់ដីធ្លីបាននាំគ្នាយករណារទៅអារសសរផ្ទះបណ្តាលអោយរំលំរាបដល់ដី កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅភូមិតំបូកបុណ្យ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។

លោកយាយ ពត ជា អាយុ៧០ឆ្នាំ និងតា ស៊ិន រុំ អាយុ៧៥ឆ្នាំ ជាម្ចាស់ផ្ទះកើតហេតុ បានអោយដឹងថា ដីដែលគាត់សង់ផ្ទះនោះ កំពុងមានទំនាស់ជាមួយ ឈ្មោះ ហែម ហិម រស់នៅភូមិអំបែងថ្ងៃ ឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង ហើយវិវាទដីនេះ សាលាខេត្តបាត់ដំបងកំពុងដោះស្រាយនៅឡើយ។



សារព័ត៌មានយើង រង់ចាំបំភ្លឺជូនភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ

No comments:

Post a Comment

Pages