ស្ត្រីក្រីក្រ២នាក់ម្តាយកូន រងគ្រោះដោយការប្រមាថ វ៉ៃដំបែកក្បាល អំពាវនាវ ឯកឧត្តមព្រះរាជអាជ្ញា និងប្រធានសាលាដំបូងភ្នំពេញ ជួយរកយុត្តិធម៌ - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

ស្ត្រីក្រីក្រ២នាក់ម្តាយកូន រងគ្រោះដោយការប្រមាថ វ៉ៃដំបែកក្បាល អំពាវនាវ ឯកឧត្តមព្រះរាជអាជ្ញា និងប្រធានសាលាដំបូងភ្នំពេញ ជួយរកយុត្តិធម៌




ភ្នំពេញ៖ កាលពីយប់ ថ្ងៃទី១៨  ខែវិច្ឆិកា ឆ្នាំ២០២៣ មានអំពើហិង្សាមួយបានកើតឡើង បណ្តាលអោយស្ត្រីក្រីក្រម្នាក់រងរបួសបែកក្បាល ដេរ៤ថ្នេរ ខណៈភាគីជនបង្ករនៅតែមានសេរីភាព។

ស្ត្រីឈ្មោះ មៀវ នី ជាកូននិង ម្តាយឈ្មោះ រុន សាយ រស់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខ័ណ្ឌមានជ័យ ភ្នំពេញ បានរៀបរាប់អោយដឹងថា កាលពីយប់កើតហេតុ ពួកគាត់ទាំងពីរអ្នក រួមនឹងមិត្តភ័ក្ត្រផ្សេងទៀត កំពុងដើរលើផ្លូវសាធារណៈ ពេលមកដល់មុខផ្ទះឈ្មោះ នង សំអាង ហៅ យាយម៉ាប់ គាត់បានស្រែកជេរប្រមាថម្តាយនិងខ្លួនយ៉ាងខ្លាំង ហើយបានស្ទុះមកច្រានម៉ែនាងខ្ញុំអោយដួលលើផ្លូវ ទើបខ្លួនចូលទៅឃាត់ ស្រាប់តែប្តីរបស់ឈ្មោះ នង សំអាង ដែលមានឈ្មោះ ចែម វ៉ានី បានស្ទុះមកសង្កត់ក្បាលនិងចាប់ដៃនាងខ្ញុំទាំងពីរទាញទៅក្រោយ ដើម្បីអោយប្រពន្ធគាត់ និង កូនស្រីឈ្មោះ ស្រីកា យកទូរស័ព្ទវ៉ៃក្បាលខ្លួនជាច្រើនដង ធ្វើអោយបែកក្បាលហូរឈាម ដេរ៤ថ្នេរ បែកថ្ងាសនិងបែកក្បែរភ្នែក ហើយឈ្មោះ នង សំអាង បានស្រែកបន្ទរអោយខ្វេះភ្នែកនាងខ្ញុំទៀតផង។

បន្ទាប់ពីកើតហេតុ ខ្លួនបានទៅដាក់ពាក្យប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យទី៣ រួចហើយបានទៅព្យាបាលនៅពេទ្យដោយខ្លួនឯង។ មួយសប្តាហ៍ក្រោយមក ទើបនគរបាលប៉ុស្តិ៍បានកោះហៅទៅសម្របសម្រួលគ្នា ប៉ុន្តែភាគីជនបង្កមិនព្រម ថែមទាំងនិយាយថា ទៅប្តឹងទីណាប្តឹងទៅ ចាំអញដើរតាមក្រោយ អញមានលុយ។ ទើបខ្លួនសម្រេចចិត្តប្តឹងចូល អយ្យការអមសាលាដំបូងភ្នំពេញ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣។

ឈ្មោះ មៀវ នី បញ្ជាក់បន្ថែមថា បន្ទាប់ពីរងការវ៉ៃដំយ៉ាងធ្ងន់ធ្ងរ រហូតដល់បច្ចុប្បន្ននេះ គាត់ចេះតែឈឺក្បាលនៅពេលល្ងាច សុខភាពចុះខ្សោយ ហើយត្រូវរកថ្នាំលេបរហូត។

ស្ត្រីទាំងពីរនាក់ម្តាយនិងកូន បានលើកដៃសំពះសំណូមពរដល់ សមត្ថកិច្ចនគរបាលពាក់ព័ន្ធ ជាពិសេស ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងភ្នំពេញ និង ឯកឧត្តម ងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ មេត្តាជួយស្វែងរកយុត្តិធម៌ជូនពួកគាត់ដោយក្តីអាណិតមេត្តា៕



អ្នកសារព័ត៌មានយើង រង់ចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធ

No comments:

Post a Comment

Pages