កម្លាំងប៉ុស្តិ៍កំពង់ស្វាយសការជាមួយកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកបានឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក) - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

កម្លាំងប៉ុស្តិ៍កំពង់ស្វាយសការជាមួយកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកបានឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)


 


(ខេត្តកណ្តាល)ថ្ងៃទី០៥ខែឆ្នូឆ្នាំ២០២៣វេលាម៉ោង ១៨.៣០នាទី។  

នៅត្រង់ចំណុចភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយស្រុកកៀនស្វាយ ខេត្តកណ្តាល។

 ជនសង្ស័យ០២នាក់ ប្រុស(ឃាត់ខ្លួន)

១-ឈ្មោះប៉ែនសុវណ្ណារ៉ូភេទប្រុសអាយុ២៨ឆ្នាំជនជាតិខ្មែរមុខរបរ បើកបរ

មានទីលំនៅភូមិកំពង់ស្វាយឃុំកំពង់ស្វាយស្រុកកៀនស្វាយ ខេត្តកណ្តាល(ជួញដូរ)

២-ឈ្មោះហួសោភា ភេទប្រុសអាយុ៣៣ ឆ្នាំជនជាតិខ្មែរមុខរបរ បើកបរ

មានទីលំនៅភូមិរំចេក ឃុំត្នោតស្រុកបាទី ខេត្តតាកែវបច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នភូមិកំពង់ស្វាយឃុំកំពង់ស្វាយស្រុកកៀនស្វាយ ខេត្តកណ្តាល(ប្រើប្រាស់)។

វត្ថុតាងចាប់យករួមមាន៖

១-ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)ចំនួន០២កញ្ចប់

(ធំ០១តូច០១កញ្ចប់)

២-ទូរស័ព្ទដៃចំនួន០១គ្រឿង។

៣-ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនចំនួន០១

៤-សម្ភារះវេចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួន។


លោកព្រុំ សំណាងបានប្រាប់ថា!កើតហេតុខាងលើ

នៅមុនពេលកើតហេតុកម្លាំងប៉ុស្តិ៍នរគបាលរដ្ឋបាលកំពង់ស្វាយ បានសហការណ៍ជាមួយកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកធ្វើការល្បាតគោលដៅងាយរងគ្រោះក៏ប្រទះឃើញជនសង្ស័យ០២នាក់ ១/ឈ្មោះប៉ែន សុវណ្ណារ៉ូ ភេទប្រុស 

២ /ឈ្មោះហួ សោភា ភេទប្រុសកំពុងឈរតាមផ្លូវលំស្ថិតនៅភូមិកំពង់ស្វាយឃុំកំពង់ស្វាយស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមានការសង្ស័យកំលាំងសមត្ថកិច្ចបានឃាត់សួរនាំហើយឆែកឆេររកឃើញថ្នាំញៀនចំនួន០២កញ្ចប់(ធំ០១ តូច០១)រួចកំលាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង០២នាក់រួមហ្នឹងវត្ថុតាងយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយដើម្បីសួរនាំនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះប៉ែនសុវណ្ណារ៉ូ ភេទប្រុសបានសារភាពថាថ្នាំញៀនចំនួន០២កញ្ចប់ខាងលើពិតជារបស់ពួកខ្លួនប្រាកដមែន ដោយខ្លួនបានទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះមិនស្គាល់ទីលំនៅ តំលៃ៨០០០០០រៀល( ប៉ែតសិបម៉ឺនរៀល) នៅម្តុំស្ពានដែកចំការដូងខណ្ឌដង្កោ រាជធានីភ្នំពេញតាមរយះទូរសព្ទ័ដើម្បីយកមកវេចខ្ចប់ជាកញ្ចប់តូចៗទុកលក់បន្ត។

ចំណែកឈ្មោះហួ សោភាភេទប្រុសបានសារភាពថាខ្លួនទើបតែប្រើប្រាស់ថ្នាំញៀនជាមួយឈ្មោះប៉ែន សុវណ្ណារ៉ាអស់ចំនួន០១កញ្ចប់តូច ហើយឈ្មោះប៉ែន សុវណ្ណារ៉ាធ្លាប់អោយថ្នាំញៀន(ម៉ាទឹកកក) ខ្លួនចំនួន០៦ដងមកហើយដើម្បីយកមកប្រើប្រាស់ខ្លួនឯង ក្រោយសួរនាំរួចជនសង្ស័យរួមទាំងវត្ថុតាងបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តនិតិវិធី។ 



             

No comments:

Post a Comment

Pages