នៅព្រឹកថ្ងៃទី២១ ខែតុលាឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម បានដឹកនាំលោក-លោកស្រីស្នងការរង លោក-លោកស្រី នាយការិយាល័យជំនាញ និងកងកម្លាំងនៃអធិការដ្ឋានគរបាលក្រុងកំពង់ចាម អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ដាក់កម្រងផ្កា ជូនសពសមាជិកសមាគមអតីតយុទ្ធជន ឈ្មោះ ទូច អុន ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម មុខសញ្ញា និវត្តន៍ជន (មន្ត្រីនគរបាលចូលនិវត្តន៍) ដែលបានទទួលមរណភាព កាលពីវេលាម៉ោង ១០:០០នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ដោយរោគាពាធ ហេីយសពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានសពស្ថិតក្នុងភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ជាមួយនឹងការចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំ និងការពាំនាំនូវសាររំលែកទុក្ខពីថ្នាក់ដឹកនាំដូចជា ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម កិត្តិសង្គបណ្ឌិត ទេសរដ្ឋមន្រ្តី គន់ គីន អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា លោកឧត្តមសេនីយ៍ស្នងការ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម ក៏បាននាំយកនូវថវិកាបេឡាមរណៈសង្រ្គោះសមាគមអតីតយុទ្ធជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ចំនួន ០៤លានរៀល និងបានចូលរួមបច្ច័យផ្ទាល់ខ្លួន ចំនួន500$ ទឹកសុទ្ធ ចំនួន១០កេស និងទឹកក្រូច ចំនួន១០កេស ប្រគល់ជូនគ្រួសារសព សម្រាប់ចាត់ចែងក្នុងពិធីបុណ្យ ផងដែរ ។
បន្ទាប់មក លោកឧត្តមសេនីយ៍ស្នងការ ក៏បានបន្ដដឹកនាំកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចូលរួមក្បូនដង្ហែសពចេញពីគេហដ្ឋាន ឆ្ពោះទៅកាន់វត្ត បទុមរតនដីដុះ ស្ថិតនៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ដេីម្បីធ្វេីពិធីបូជាសពតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ។
No comments:
Post a Comment