លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលខេត្តគោរពទង់ជាតិ ព្រឹកថ្ងៃចន្ទ - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលខេត្តគោរពទង់ជាតិ ព្រឹកថ្ងៃចន្ទ


បន្ទាយមានជ័យ: នៅព្រឹកថ្ងៃចន្ទ ២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទ១៦ ខែតុលា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ កងកម្លាំងក្នុងស្នងការដ្ឋានខេត្តបន្ទាយមានជ័យ គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។


ពិធីនេះក៏មានការចូលរួមពី លោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក-លោកស្រី នាយការិយាល័យ រួមមន្រ្តីទាំងអស់ នៅក្នុងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។


ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានថ្លែងនូវការកោតសរសើរចំពោះ អស់លោក លោកស្រី ថ្នាក់ដឹកនាំ និងពលនគរបាលចំណុះស្នងការដ្ឋានទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញការងារប្រចាំការ យាមល្បាត ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិបានយ៉ាងល្អគួរជាទីមោទន។ ក្នុងនោះក៏បានជម្រុញដល់កងកម្លាំងទូទាំងខេត្ត ពិសេសកម្លាំងជំនាញសន្តិសុខ ត្រូវក្តាប់ឲ្យបានរាល់ការវិវត្តន៍ថ្មីៗក្នុងខេត្ត មុខសញ្ញាភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ។ ក្រៅពីនេះក៏បានជម្រុញដល់កម្លាំងទាំងអស់ត្រូវគោរពច្បាប់ គោរពវិន័យ គោរពបទបញ្ជា និងត្រូវធ្វើអនាម័យឲ្យស្អាតជាប្រចាំនៅទីកន្លែងធ្វើការ ដើម្បីសុខមាលភាពទាំងអស់គ្នា៕


No comments:

Post a Comment

Pages