លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់បានដឹងនាំកម្លាំងធ្វើការបង្ក្រាបបានក្រុមជនសង្ស័យបានចំនួន០៦នាក់ ដែលបានកា-ប់ទៅលើជនរងគ្រោះរហូតដា-ច់-កដៃយ៉ាងសាហាវព្រៃផ្សៃបានហើយចង់គេចដល់ណាក៏គេចមិនរួចដែល! - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់បានដឹងនាំកម្លាំងធ្វើការបង្ក្រាបបានក្រុមជនសង្ស័យបានចំនួន០៦នាក់ ដែលបានកា-ប់ទៅលើជនរងគ្រោះរហូតដា-ច់-កដៃយ៉ាងសាហាវព្រៃផ្សៃបានហើយចង់គេចដល់ណាក៏គេចមិនរួចដែល!



ខេត្តពោធិ៍សាត់:ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងមតិដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកឧត្ដមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់​ ក្រោមការបញ្ជាដឹកនាំផ្ទាល់លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុង ពោធិ៍សាត់ជាក់ស្ដែងរសៀលថ្ងៃអង្គារទី០៥ ខែកញ្ញាឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចរបស់លោកធ្វើការបង្ក្រាបបានក្រុមជនសង្ស័យបានចំនួន០៦នាក់ ដែលបានកា-ប់ទៅលើជនរងគ្រោះរហូតដា-ច់-កដៃ ដែលបានកើតឡើងកាលពីថ្ងៃសៅរ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៧ៈ៣០នាទី នៅចំណុចផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិតាកុយ សង្កាត់ បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែលបង្ករឡើងដោយជនសង្ស័យ០១ក្រុម (មិនស្គាល់អត្តសញ្ញាណ) ភេទប្រុស មានគ្នាប្រហែល០៧នាក់ បានធ្វើសកម្មភាព បាញ់គ្រាប់ជំពាម និងកា-ប់ទៅលើជនរងគ្រោះ ឈ្មោះ ឆ ឈន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ ពោធិ៍ទី១ ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បណ្តាលអោយដា-ច់ក-ដៃ ខាងឆ្វេងតែម្តង ក្រោយពេលធ្វើសកម្មភាពរួចក្រុមជនសង្ស័យបានរត់គេចខ្លួនបាត់អស់៕


No comments:

Post a Comment

Pages