កម្លាំងប៉ុសត្តិ៍កំពង់ស្វាយសហការជាមួយកម្លាំងព្រហ្មទណ្ឌស្រុកឃាត់ខ្លួនជនសង្ស័យ២នាក់ករណីអំពើលួច សកម្ម(ដែក)និងប្រើប្រាស់គ្រឿងញៀន - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

កម្លាំងប៉ុសត្តិ៍កំពង់ស្វាយសហការជាមួយកម្លាំងព្រហ្មទណ្ឌស្រុកឃាត់ខ្លួនជនសង្ស័យ២នាក់ករណីអំពើលួច សកម្ម(ដែក)និងប្រើប្រាស់គ្រឿងញៀន

 



(ខេត្តកណ្តាល)ថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០២៣វេលាម៉ោង ១៦និង១០នាទីចំណុចកើតហេតុព្រះវិហ៊ាយាយស៊ូប៉ូស្ថិតនៅភូមិព្រែកដូងឃុំកំពង់ស្វាយស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះ០១នាក់

ឈ្មោះគីម ស៊ុងម៉ាន់ ភេទប្រុសអាយុ៥៩ឆ្នាំ ជនជាតិកូរ៉េមុខរបរគ្រូបង្រៀនមានទីលំនៅសង្កាត់បឹងទំពន់ខណ្ឌមានជ័យរាជធានីភ្នំពេញស្នាក់នៅបណ្តោះអាសន្នភូមិព្រែកដូងឃុំកំពង់ស្វាយស្រុកកៀនស្វាយ ខេត្តកណ្តាល។ 

ជនសង្ស័យ០២នាក់ 

១/ឈ្មោះហ៊ សិលា ហៅចក់ភេទប្រុស អាយុ១៩ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិព្រែកស្វាយឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។

២/ឈ្មោះសួងលីហេងហៅញុំាភេទប្រុស អាយុ២០ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិព្រែកដូងឃុំកំពង់ស្វាយស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។

សម្ភារះបាត់បង់រួមមាន៖

១/ដែកទីបជ្រុង5x5 ប្រវែង២ម៉ែត្រ ចំនួន០២ដើម។

២/ដែកទីបមូល(ជើងទា) ប្រវែង២ម៉ែត្រ ចំនួន០៤ដើម។

៣/ដែកទីបជ្រុង5x2 ប្រវែង៣ម៉ែត្រ ចំនួន០១ដើម ។

៤/ដែកទីបជ្រុង2x2 ប្រវែង២,៣៥ម៉ែត្រ ចំនួន០២ផ្ទាំងនិងប្រវែង១ម៉ែត្រ ចំនួន០៤ដើម។

វត្ថុតាងចាប់យករួមមាន

១/ដែកទីបជ្រុង5x5 ប្រវែង២ម៉ែត្រ ចំនួន០២ដើម។

២/ដែកទីបមូល(ជើងទា) ប្រវែង២ម៉ែត្រ ចំនួន០៤ដើម។

៣/ដែកទីបជ្រុង5x2 ប្រវែង៣ម៉ែត្រ ចំនួន០១ដើម។

៤/ ដែកទីបជ្រុង2x2 ប្រវែង២,៣៥ម៉ែត្រ ចំនួន០២ផ្ទាំងនិងប្រវែង១ម៉ែត្រ ចំនួន០៤ដើម។

សរុបដែកទាំងអស់ចំនួន៣០គីឡូក្រាម ។

លោកវរសេនីយ៍ទោប៉ា ច័ន្ធវិសាលអធិការ រងស្រុកផ្នែកយុត្តិ៍ធម៍ប្រាប់ថា!

ថ្ងៃទី០៣ខែកញ្ឆាឆ្នាំ២០២៣វេលាម៉ោង១២និង៣០នាទីជនរងគ្រោះបានធ្វើដំណើរចេញពីព្រះវិហ៊ាយាយស៊ូប៉ូស្ថិតនៅភូមិព្រែកដូងឃុំកំពង់ស្វាយស្រុកកៀនស្វាយ ខេត្តកណ្តាលទៅរាជធានីភ្នំពេញដោយព្រះវិហ៊ាមិនមានអ្នកនៅចាំយាមទេលុះដល់ថ្ងៃទី០៤-០៩-២០២៣វេលាម៉ោង ១២នឹង៣០នាទី ជនរងគ្រោះបានត្រឡប់មកដល់ព្រះវិហ៊ាវិញបាននាំគ្នាធ្វើការងារធម្មតាហើយមិនបានដឹងថាបាត់របស់អ្វីនៅក្នុងព្រះវិហ៊ាទេ រហូតដល់ម៉ោងប្រហែល១៧នឹង១៥នាទីថ្ងៃខែឆ្នាំដដែលក៏ឃើញបង្អួចនៅខាងក្រោយព្រះវិហ៊ាត្រូវបានគេកាត់ប្រហោងអស់មួយចំហៀងរួចជនរងគ្រោះសង្ស័យក៏បានដើរពិនិត្យមើលនៅជុំវិញព្រះវិហ៊ាទើបដឹងថាមានចោរចូលលួចយកដែកនិងសម្ភារះធ្វើសំណង់មួយចំនួនលុះមកដល់ថ្ងៃទី០៥-០៩-២០២៣វេលាម៉ោង០៩នឹង០៥នាទីជនរងគ្រោះបានជិះឡានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កំពង់ស្វាយហើយឆ្លងកាត់កន្លែងលក់អេតចាយមួយកន្លែងក៏ឃើញដែកទីបជ្រុងមួយចំនួនដែលបានបាត់នោះនៅផ្ទះទិញអេតចាយភ្លាមនោះជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កំពង់ស្វាយអោយជួយអន្តរាគមន៍ក្រោយទទួលបានបណ្តឹងភ្លាមកម្លាំងនគរបាលប៉ុស្តិ៍កំពង់ស្វាយនឹងកម្លាំងជំនាញយុត្តិធម៍ស្រុកបានចុះទៅដល់កន្លែងកើតហេតុប្រមូលពត៍មាន នឹងស្រាវជ្រាវរកជនសង្ស័យលុះដល់វេលាម៉ោង១៣និង១០នាទីថ្ងៃខែឆ្នាំដដែល ដោយមានការសហការជាមួយអ្នកទិញអេតចាយ បាននាំកម្លាំងសមត្ថកិច្ចចុះទៅដល់ផ្ទះរបស់ជនសង្ស័យនឹងឃាត់ខ្លួនបានឈ្មោះហ៊សិលា(ចក់)ភេទប្រុសមកសាកសួរក្រោយពីសាកសួររួចជនសង្ស័យឈ្មោះហ៊ សិលា(ចក់) ភេទប្រុសបានសរភាពថា!ខ្លួនធ្លាប់ធ្វើសកម្មភាពលួចចំនួន០៣លើកមកហើយពេលលក់បានលុយហើយយកទៅទិញគ្រឿងញៀនជក់ ។

បន្ទាប់ពីសាកសួរឈ្មោះហ៊ សិលា(ចក់) ភេទប្រុសរួចរាល់ហើយកម្លាំងនគរបាលយុត្តិធម៌សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍កំពង់ស្វាយចុះឃាត់ខ្លួនឈ្មោះសួងលីហេង(ញុំា)ភេទប្រុសយកមកសាកសួរក្រោយពីសាកសួររួចឈ្មោះសួងលីហេង(ញុំា)ភេទប្រុសបានសារភាពថាខ្លួនធ្លាប់ធ្វើសកម្មភាពលួចចំនួន០៤លើកមកហើយពេលលក់បានលុយហើយយកទៅទិញគ្រឿងញៀនជក់។

នៅពេលដែលជនសង្ស័យទាំង០២នាក់ខាងលើបានផ្តល់ចម្លើយជូនសមត្ថកិច្ចយើងរួចរាល់អស់ហើយអធិការដ្ឋាននគរបាលស្រុកកៀនស្វាយសុំគោលការណ៍មេឃាត់ខ្លួនបណ្តោះអាសន្នដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។



No comments:

Post a Comment

Pages