កម្លាំងព្រហ្មទណ្ឌស្រុកកៀនស្វាយក្របួចបានជនសង្ស័យ២នាក់ភ្លាមៗដោយពាក់ព័ន្ធនឹងករណីលួចម៉ូតូ! - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

កម្លាំងព្រហ្មទណ្ឌស្រុកកៀនស្វាយក្របួចបានជនសង្ស័យ២នាក់ភ្លាមៗដោយពាក់ព័ន្ធនឹងករណីលួចម៉ូតូ!


ស្រុកកៀនស្វាយ:ដោយមានការចង្អល់បង្ហាញពីលោកវរសេនីយ៍ឯកព្រំុសំណាងអធិការនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយថ្ងៃពុធ ៦រោច ខែស្រាពណ៏ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០២៣លោកវីរៈសេនីយ៍ទោប៉ាច័ន្ទវិសាល

អធិការនៃអធិការរងស្រុកកៀនស្វាយបានដឹកនាំកម្លាំងចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ភ្លាមៗដោយពាក់ព័ន្ធនឹងករណីអំពើលួច (ម៉ូតូ) ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង ០៩និង៤៥នាទី ដែលស្ថិតនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។



ជនរងគ្រោះ÷ ០១នាក់ឈ្មោះចេង រតនា ហៅតុង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ 


ជនសង្ស័យ÷ ០២នាក់ 

១/ ឈ្មោះថា វណ្ណនុត  ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។


២/ ឈ្មោះសេក ចាន់រ៉េត ហៅរ័ត្ន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។


សម្ភារះបាត់បង់រួមមាន៖

១/ ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ឡើងតែម២០២២ ពាក់ផ្លាកលេខ កណ្តាល 1AH-2144 ។


វត្ថុតាងចាប់យករួមមាន÷

១/ ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ឡើងតែម២០២២ ពាក់ផ្លាកលេខ កណ្តាល 1AH-2144 (ជារបស់ជនរងគ្រោះ) ។


២/ ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ផ្លាកលេខ ភ្នំពេញ 1GL-4564 (ជារបស់ជនសង្ស័យ) ។

       

លោកវរសេនីយ៍ឯកព្រំុសំណាងអធិការនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។


បានឲ្យដឹងថានៅថ្ងៃទី06 ខែកញ្ញា ឆ្នាំ2023 វេលាម៉ោង9:45នាទី ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ125 ពណ៌ខ្មៅ ផលិតឆ្នាំ2020 បិទតែម2022 ពាក់ផ្លាកលេខ កណ្ដាល 1AH-2144 មកពីផ្សារជ្រោយដង រួចក៏ចតម៉ូតូនៅមុខផ្ទះរបស់ខ្លួនលក់គ្រឿងអគ្គិសនីដោយទុកសោនៅជាប់និងម៉ូតូ ហើយក៏ដើរចូលទៅក្នុងផ្ទះមួយភ្លែតពេលនោះជនរងគ្រោះក្រឡេកមើលមកក្រៅផ្ទះក៏ឃើញមានជនសង្ស័យម្នាក់ពាក់អាវផ្កា រាងស្គម ពាក់មួកសុវត្ថិភាពពណ៌សអង្គុយនៅលើម៉ូតូរបស់ជនរងគ្រោះភ្លាមនោះជនរងគ្រោះស្មានថាអ្នកមកទិញគ្រឿងអគ្គិសនីក៏ដើរចេញទៅបំរ៉ុងសួរនាំពេលដើរទៅជិតជិតដល់ស្រាប់តែជនសង្ស័យបានជិះម៉ូតូជនរងគ្រោះឡើងមកភ្នំពេញ ឃើញដូច្នេះជនរងគ្រោះបានស្រែកថាចោរៗ និងទូរសព្ទប្ដឹងសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយ ពេលទទួលបានបណ្ដឹងភ្លាម កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌស្រុកកៀនស្វាយ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍តាមបណ្ដោយផ្លូវជាតិលេខ1 រហូតមកដល់ចំនុចផ្សារគគីរ ឃាត់ខ្លួនជនសង្ស័យបានពីរនាក់ យកមកសាកសួរ 


ក្រោយពីសាកសួររួចជនសង្ស័យ

-ឈ្មោះថា វណ្ណនុត ភេទប្រុស បានសារភាព


ថា÷ ខ្លួនបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ125 ពណ៌ខ្មៅ ផលិតឆ្នាំ 2017 ពាក់ផ្លាកលេខភ្នំពេញ 1GL 4564 ជាមួយឈ្មោះសេក ចាន់រ៉េត ភេទប្រុស ដោយឈ្មោះថា វណ្ណនុត ភេទប្រុសជាអ្នកឌុប ហើយជិះចេញពីសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យសំដៅទៅខេត្តព្រៃវែង លុះមកដល់ចំណុចរោងចក្រសួនឧស្សាហកម្មសំរោងធំក្នុងភូមិព្រែកត្រែង2 ឃុំសំរោងធំ ស្រាប់តែជនសង្ស័យឈ្មោះសេក ចាន់រ៉េត ភេទប្រុសបានឱ្យឈ្មោះថា វណ្ណនុត ភេទប្រុស ឈប់ម៉ូតូហើយឈ្មោះសេក ចាន់រ៉េត ភេទប្រុស ចុះពីលើម៉ូតូដើរទៅយកម៉ូតូជនសង្ស័យជិះឡើងមកភ្នំពេញ ។

-

ឈ្មោះសេក ចាន់រ៉េត ភេទប្រុសបានសារភាពថា÷ ខ្លួនបានបបួលឈ្មោះថា វណ្ណនុត ភេទប្រុស ជិះពីសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ សំដៅទៅខេត្តព្រៃវែង លុះមកដល់ចំណុចរោងចក្រសួនឧស្សាហកម្មសំរោងធំក៏ឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាសេរ125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2020 បិទតែម 2022 ពាក់ផ្លាកលេខ កណ្ដាល 1AH-2144 ឈប់ចតនៅមុខផ្ទះលក់គ្រឿងអគ្គិសនីដោយមានសោជាប់នៅហ្នឹងម៉ូតូឃើញដូចនេះជនសង្ស័យឈ្មោះសេក ចាន់រ៉េត ភេទប្រុសក៏បានដើរចូលទៅយកម៉ូតូជនរងគ្រោះជិះឡើងមកភ្នំពេញ ។


ក្រោយពីសួរនាំរួចកម្លាំងសមត្ថកិច្ចនគរបាលយុត្តិធម៌ស្រុកកៀនស្វាយសុំគោលការណ៍មេឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់បណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។


No comments:

Post a Comment

Pages