លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំបានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលនឹងសួរសុខទុក្ខ និងពាំនាំ!អំណោយ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ប្រគល់ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ចំនួន ៩៣គ្រួសារ ! - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំបានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលនឹងសួរសុខទុក្ខ និងពាំនាំ!អំណោយ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ប្រគល់ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ចំនួន ៩៣គ្រួសារ !



ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងជា ប្រធានគណៈកម្មាធិការ ស.អ.ក.ខេត្ត និង លោកឧត្តមសេនីយ៍ទោ អ៉ិន ស៊ីដារ៉ា មេបញ្ជាការ កងពលតូចថ្មើរជើងលេខ២១ បានអញ្ជើញជាអធិបតីក្នុងពិធី ជួបសំណេះសំណាលសួរសុខទុក្ខ អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ចំនួន ៩៣គ្រួសារនៅទីបញ្ជាការ កងពលតូចថ្មើរជើងលេខ ២១ ស្ថតិនៅភូមិម្រាមទាក ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

     ដោយមានការចូលរួមពី លោកស្នងការរង លោកនាយការិយាល័យ និងសហការី និងមេបញ្ជាការរង កងពលតូចថ្មើរជើងលេខ ២១  ។

       ជាមួយនោះផងដែរ ក៏បាននាំយកអំណោយ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ប្រគល់ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ចំនួន ៩៣នាក់ ដោយក្នុងមួយនាក់ទទួលបានៈ ទឹកស៊ីអ៉ីចំនួន ០១យួរ ទឹកត្រីចំនួន ០១យួរ មីចំនួន ០១កេស ប៊ីចេងចំនួន ០១កញ្ចប់ (០,៥ គ.ក) ថវិកាចំនួន ៥០,០០០ រៀល សរុបជាថវិកា ចំនួន ៩,៣៦០,០០០ រៀល ។  ជារៀងរាល់ឆ្នាំ នាមុនរដូវភ្ជុំបិណ្ឌ លោកឧត្តមសេនីយ៍ស្នងការ និងជា ប្រធានគណៈកម្មាធិការ ស.អ.ក.ខេត្ត តែងតែរៀបចំពិធី ដើម្បីជួបសំណេះសំណាល សួរសុខទុក្ខ និងពាំនាំអំណោយរបស់សម្ដេចប្រធាន ជូនបងប្អូនអតីតយុទ្ធជន ដើម្បីរំលឹកអនុស្សាវរីយ៍ រឹតចំណងមិត្តភាព ឲ្យនៅបន្តមានជារៀងរហូត ៕


No comments:

Post a Comment

Pages