អាវុធហត្ថខេត្តកំពង់ចាមឆ្មក់ឃាត់ខ្លួនបានជនសង្ស័យចំនួន១១នាក់ ដែលលួចលេងល្បែងបញ្ជល់មាន់ខុសច្បាប់,ខណៈមិនដឹងថាអបរំឬបញ្ជូនទៅតុលាការចាត់ការតាមច្បាប់? - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

អាវុធហត្ថខេត្តកំពង់ចាមឆ្មក់ឃាត់ខ្លួនបានជនសង្ស័យចំនួន១១នាក់ ដែលលួចលេងល្បែងបញ្ជល់មាន់ខុសច្បាប់,ខណៈមិនដឹងថាអបរំឬបញ្ជូនទៅតុលាការចាត់ការតាមច្បាប់?



កំពង់ចាម ៖ ដោយបានបទបញ្ជាដ៏ម៉ឺងម៉ាត់ ពីលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថហត្ថខេត្តកំពង់ចាម និងមានការសម្របសម្រួលនិតិវិធីពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម ។ នៅវេលាម៉ោង ១២ . ៤០ នាទី ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៣ កំលាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រីសន្ធរ  ដឹកនាំដោយលោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងខុសច្បាប់ ( ជល់មាន់ភ្នាល់ដាក់ប្រាក់ ) នៅចំណុចភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម  ជាលិទ្ធផល កំលាំងជំនាញបានឃាត់ខ្លួនបានជនសង្ស័យសរុប ចំនួន ១១ នាក់ និង វត្ថុតាងចាប់យករួមមាន :
-  ម៉ូតូចំនួន ០២ គ្រឿង
- មាន់ចំនួន ០៤ ក្បាល
- ជញ្ចីងសំរាប់ថ្លឹងមាន់ចំនួន ០១ គ្រឿង
  បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំលាំជំនាញ បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីចាត់ការតាមនិតិវិធី ៕

No comments:

Post a Comment

Pages