កម្លាំងព្រហ្មទណ្ឌស្រុកកៀនស្វាយនិងសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍ឈើទាលបង្ក្រាបក្រុមមុខសញ្ញាឆក់បាន២នាក់! - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

កម្លាំងព្រហ្មទណ្ឌស្រុកកៀនស្វាយនិងសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍ឈើទាលបង្ក្រាបក្រុមមុខសញ្ញាឆក់បាន២នាក់!

 

(


ខេត្តកណ្តាល)លោកវរសេនីយ៍ទោប៉ា ច័ន្ឌវិសាលអធិការ រងស្រុកកៀនស្វាយដឹកនាំកម្លាំងចុះបង្ក្រាបមុខសញ្ញាឆក់បាន២នាក់ដែលកើតហេតុកាលពីថ្ងៃទី២៩ខែសីហា ឆ្នាំ២០២៣វេលាម៉ោង១៩:៤០នាទី 

ចំនុចកើតហេតុ ស្ថិតនៅលើផ្លូវលេខ១១០ស្ថិតនៅភូមិព្រែកស្វាយឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះ ០១នាក់

ឈ្មោះត្រែ ស៉ីអេង ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិកំពង់ស្វាយឃុំកំពង់ស្វាយស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនសង្ស័យ ០២នាក់

១/ឈ្មោះពុធ ធារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិព្រែកថ្មីសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅរាជធានីភ្នំពេញ(ឃាត់ខ្លួន) ។

២/ឈ្មោះស៊ុន សីម៉ាភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិព្រែកថ្មីសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅរាជធានីភ្នំពេញ(ឃាត់ខ្លួន) ។វត្ថុតាងចាប់យករួមមាន

១/ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ពណ៍ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ផ្លាកលេខភ្នំពេញ1P-0549 (ជារបស់ជនរងគ្រោះឈ្មោះនាងស៊ីណាតភេទស្រីអាយុ៤១ឆ្នាំមានទីលំនៅភូមិព្រែកថ្មី១សង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅដែលជនសង្ស័យលួចយកមកធ្វើសកម្មភាពឆក់កាបូប)។

២/កាំបិទចិត្តបន្លែផ្លែដែកដងឈើ

ប្រវែង២៨cm ចំនួន០១។

៣/កាំបិតចិត្តបន្លែដងដែកផ្លែដែកប្រវែង២៩cm ចំនួន០១។

៤/ទូលឡឺវីសផ្លែដែកដងជ័រ ប្រវែង២៥cm ចំនួន០១។

៥/ស្លាកលេខម៉ូតូចំនួន២ (ភ្នំពេញ1AT4072)(ភ្នំពេញ1CL1347)

៦/ ស្បែកជើងស៊កជ័រពណ៍សខ្មៅចំនួន០១គូរ លេខ៤២ ។

៧/កន្រ្តកម៉ូតូ ពណ៌ខ្មៅចំនួន០១។

៨/ប្រអប់ខ្សែរហ្វាំងបូមពណ៍ខ្មៅ ចំនួន០១ ។

៩/សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន 

១០/ខោខាវប៊ូយពណ៍ខ្មៅជើងវែងម៉ាកZAPA ចំនួន០១។

១១/ អាវសាច់ក្រណាត់ក្រឡាការ៉ូណ៍ខ្មៅលាយប្រផេះចំនួន០១។

សម្ភារៈបាត់បង់រួមមាន៖ 

១/ទូរស័ព្ទដៃម៉ាកiPhone x mix ០១គ្រឿង ។

២/ប្រាក់ខ្មែរចំនួន១៥០០០០

រៀល(ដប់ប្រាំម៉ឺនរៀល) ។


លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយថា!ចំពោះជនសង្ស័យរួមនឹងវត្ថុតាងកសាងសំណុំរឿងបញ្ចូនខ្លួនទៅតុលាការដើម្បីចាត់ការតាមតិវិធីច្បាប់។



 

No comments:

Post a Comment

Pages