កម្លាំងសមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ដោយពាក់ព័ន្ធនឹងករណីរក្សាទុកដើម្បីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)(មានដីកាបង្គាប់ឲចាប់ខ្លួន២) - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ដោយពាក់ព័ន្ធនឹងករណីរក្សាទុកដើម្បីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)(មានដីកាបង្គាប់ឲចាប់ខ្លួន២)


  ខេត្តកណ្តាល:នៅថ្ងៃទី ៣១ខែសីហាឆ្នាំ២០២៣ វេលាម៉ោង១៣.៣០នាទី  ចំណុចភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

 ជនសង្ស័យ០១ នាក់ប្រុសឃាត់ខ្លួន 

១/ឈ្មោះហ៊ សារី (ហៅ អូនតូច)ភេទប្រុស អាយុ ២៨ឆ្នាំជនជាតិខ្មែរមុខរបរ មិនពិត

មានទីលំនៅភូមិព្រែកស្វាយឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្តាលមានដីកាចាប់ខ្លួន២ 

លេខ១៧៣ដកបចខ ចុះថ្ងៃទី១៧/០៣/២០២២ ចេញដោយលោក ប្លុង វិសាល ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល

ស្ថិតក្រោមការពិនិត្យពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសប្រព្រឹត្តនៅភូមិព្រែកស្វាយ ឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី ២៦/០៣/២០២២

លេខ១២២ ដកបចខ/២៣ ចុះថ្ងៃទី១០/០២/២០២៣ ចេញដោយលោករស់ ផុនចាន់និមលចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តកណ្តាល

ស្ថិតក្រោមការពិនិត្យពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសប្រព្រឹត្តនៅភូមិព្រែកស្វាយ ឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី ២៦/០៣/២០២០

វត្ថុតាងចាប់យករួមមាន៖

១ -ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកក)ចំនួន២១កញ្ចប់តូច

បើតាមលោកព្រុំសំណាងអធិការស្រុកកៀនស្វាយប្រាប់ថា!

នៅថ្ងៃ.ខែ.ឆ្នាំវេលាម៉ោងកើតហេតុខាងលើកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននិងកម្លាំងផ្នែកព្រហ្មទណ្ឌ័ស្រុកកៀនស្វាយ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល បានធ្វើការល្បាតក្នុងភូមិសាស្ត្រឃុំឈើទាលពេលមកដល់ចំណុចកើតហេតុស្ថិតនៅភូមិព្រែកស្វាយក៍ប្រទះឃើញជនសង្ស័យឈ្មោះ ហ៊សារី(អូនតូច) ភេទប្រុសអាយុ ២៨ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិត

មានទីលំនៅភូមិព្រែកស្វាយឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្តាល(មានដីកាបង្គាប់ឲចាប់ខ្លួន)ភ្លាមនោះកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន  រួចធ្វើការឆែកឆេររកឃើញម្សៅក្រាមពណ័សថ្លាសង្សយ័ជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន២១កញ្ចប់តូចដាក់ក្នុងបារីMEVIUS រួចកម្លាំងសមត្ថកិច្ចបាននាំខ្លួន ឈ្មោះ ហ៊ សារី(អូនតូច) យកមកប៉ុស្តិ៍នគរបាលឈើទាល ដើម្បីធ្វើការសាកសួរ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ហ៊ សារី(អូនតូច) បានសារភាពថា ថ្នាំញៀនដែលសមត្ថកិច្ចដកហូតបាន ពិតជារបស់ខ្លួនប្រាកដមែន គឺទិញពីមនុស្សម្នាក់ (មិនស្គាល់អត្តសញ្ញាណ)នៅម្តុំវាលខ្សាច់ ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែ ខណ្ឌមានជយ័ រាជធានីភ្នំពេញ តំលៃ២០០០០០

រៀល (ម្ភៃមុឺនរៀល) ដើម្បីយកមកលក់បន្តនិងប្រើប្រាស់ខ្លួនឯងផង។

ក្រោយសួរនាំរួចជនសង្ស័យរួមទាំងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីអនុវត្តតាមនិតិវិធី។


No comments:

Post a Comment

Pages