លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំ ពិធីប្រជុំបូកសរុបសភាពការណ៍លទ្ធផលការអនុវត្តការងារនគរបាល និងសហគមន៍ប្រចាំខែវិច្ឆិកានិងលើកទិសដៅបន្ត - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំ ពិធីប្រជុំបូកសរុបសភាពការណ៍លទ្ធផលការអនុវត្តការងារនគរបាល និងសហគមន៍ប្រចាំខែវិច្ឆិកានិងលើកទិសដៅបន្ត




ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃអង្គារ ទី០៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង០៧:៣០នាទី នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។
ឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំ ពិធីប្រជុំបូកសរុបសភាពការណ៍ លទ្ធផលការអនុវត្តការងារនគរបាល និងសហគមន៍ប្រចាំខែវិច្ឆិកា  និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងអរគុណដល់កងកម្លាំង ដែលបានបំពេញភារកិច្ច បំរើ ថែរក្សាការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ ក្នុងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ បណ្ដែតប្រទីប ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ឆ្នាំ២០២៣ កន្លងទៅនេះប្រកបដោយសុខសុវត្ថិភាព។   
ដោយមានការចូលរួម លោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកមេបញ្ជាការ-មេបញ្ជាការរងវរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ ៦១៥ និង៦១៧ លោកអធិការ-អធិការរង នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៧ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង១៦ប៉ុស្តិ៍ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង ៦៤ប៉ុស្តិ៍ និងសមាជិក សមាជិកា សរុបចំនួន ២៣៨នាក់ ។
ឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍កោតសរសើរ និងអរគុណចំពោះ បណ្ដាអង្គភាពទាំងអស់ ចំណុះស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ បម្រើសេវាសាធារណៈ ក្នុងការ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ បានយ៉ាងល្អប្រសើរ ។
កងកម្លាំងនគរបាលត្រូវ បន្តការយកចិត្តទុកដាក់ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង បន្តកិច្ចការការពារ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងបន្តការផ្សព្វផ្សាយបន្ថែម ដល់ប្រជាពលរដ្ឋ ទាក់ទងទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោក ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ទាំង ០៧ចំណុច ជាពិសេសត្រូវប្រុងប្រយ័ត្នគ្រឿងចំហេះនានាដែលអាចបង្កជាអគ្គិភ័យ ក្នុងរដូវរំហើយនេះ ។ ផែនការងារប្រឆាំងគ្រឿងញៀន ត្រូវធ្វើបច្ចុប្បន្នភាព ជាមួយសមាសភាពពាក់ព័ន្ធ ដើម្បីចូលរួមសហការណ៍ ផ្សព្វផ្សាយ បង្ការ ទប់ស្កាត់ និងបង្ក្រាបឲ្យខានតែបាន ។ លោកអធិការក្រុង-ស្រុកទាំង ៧ ត្រូវបន្តសហការជាមួយផែនការងារជំនាញ យកចិត្តទុកដាក់ ក្នុងការបង្ការ ទប់ស្កាត់បទល្មើសនានា ពិសេសការលួចលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បទល្មើសគ្រឿងញៀន ។
ឧត្តមសេនីយ៍ស្នងការ បានដាក់ចេញទិសដៅសំខាន់ចំនួន ០៤ធំ និង ចំណុចលម្អិតតូចៗចំនួន ២០ចំណុច ដើម្បីយកទៅអនុវត្ត ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរថែមទៀត ៕

No comments:

Post a Comment

Pages