លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ឲ្យលោកឧត្តមសេនីយ៍ត្រី ជា ធារិទ្ធ ស្នងការរងទទួលផែនការងារសន្តិសុខ ដឹកនាំកម្លាំងការិយាល័យជំនាញ និងកម្លាំងអធិការដ្ឋានគរបាលស្រុកស្ទឹងត្រង់ ចូលរួមគោរពវិញ្ញាណក្ខន្ធ ដាក់កម្រងផ្កា និងបំពាក់ឋានន្តរសក្តិថ្នាក់វរសេនីយ៍ត្រី ជាកិច្ចបច្ឆាមរណៈ ជូនសពលោកអនុសេនីយ៍ឯក ម៉ែន សារិត - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ឲ្យលោកឧត្តមសេនីយ៍ត្រី ជា ធារិទ្ធ ស្នងការរងទទួលផែនការងារសន្តិសុខ ដឹកនាំកម្លាំងការិយាល័យជំនាញ និងកម្លាំងអធិការដ្ឋានគរបាលស្រុកស្ទឹងត្រង់ ចូលរួមគោរពវិញ្ញាណក្ខន្ធ ដាក់កម្រងផ្កា និងបំពាក់ឋានន្តរសក្តិថ្នាក់វរសេនីយ៍ត្រី ជាកិច្ចបច្ឆាមរណៈ ជូនសពលោកអនុសេនីយ៍ឯក ម៉ែន សារិត



ខេត្តកំពង់ចាម:នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ឲ្យលោកឧត្តមសេនីយ៍ត្រី ជា ធារិទ្ធ ស្នងការរងទទួលផែនការងារសន្តិសុខ ដឹកនាំកម្លាំងការិយាល័យជំនាញ និងកម្លាំងអធិការដ្ឋានគរបាលស្រុកស្ទឹងត្រង់ ចូលរួមគោរពវិញ្ញាណក្ខន្ធ ដាក់កម្រងផ្កា និងបំពាក់ឋានន្តរសក្តិថ្នាក់វរសេនីយ៍ត្រី ជាកិច្ចបច្ឆាមរណៈ ជូនសពលោកអនុសេនីយ៍ឯក ម៉ែន សារិត អត្តលេខ 48105 ឋាន: មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រះឃ្លាំង នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដែលបានមរណភាព កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ២២:០០ នាទីយប់ ដោយសារ ជំងឺមហារីកសួត សពត្រូវបាន អង្គភាពនិងក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានសពស្ថិតក្នុង ភូមិថ្មី ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។


ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ស្នងការក៏បានចាត់ឲ្យតំណាងនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ នូវថវិកា១លានរៀល និងថវិកាមិត្តជួយមិត្តរបស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ចំនួន ៦០មុឺនរៀល ព្រមទាំង អង្ករ ២បេ (ស្មើនឹង50គីឡូក្រាម), ទឹកសុទ្ធ ០១កេស និងទឹកក្រូច ០១កេស ប្រគល់ជូនគ្រួសារសពដើម្បីចាត់ចែងធ្វើបុណ្យតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ។


No comments:

Post a Comment

Pages