កម្លាំងប៉ុស្តិ៍នគរបាលឈើទាលនិងសហការជាមួយកម្លាំងផ្នែកប្រឆាំងបទលើសគ្រឿងញៀនស្រុកដោយបានឃាត់ខ្លួនជនសង្ស័យ៣នាក់ប្រុស.ស្រី - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

កម្លាំងប៉ុស្តិ៍នគរបាលឈើទាលនិងសហការជាមួយកម្លាំងផ្នែកប្រឆាំងបទលើសគ្រឿងញៀនស្រុកដោយបានឃាត់ខ្លួនជនសង្ស័យ៣នាក់ប្រុស.ស្រី



(ខេត្តកណ្តាល)លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយប្រាប់ថា!

ថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២៣វេលាម៉ោង១៣.១៥នាទី

នៅត្រង់ចំណុចភូមិឈើទាលឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចស្រុកកៀនស្វាយឃាត់ខ្លួនជនសង្ស័យ០៣

នាក់ ករណីបទល្មើសគ្រឿងញៀន។

១/ឈ្មោះស្រេង វិសាល(ហៅឆក) ភេទប្រុសអាយុ២៩ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតមានទីលំនៅភូមិឈើទាលឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្តាល។


២/ឈ្មោះស្រេង សុខឡេង(ហៅវិត) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរមុខរបរ កម្មកររោងចក្រមានទីលំនៅភូមិឈើទាលឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្តាល។


៣/ញឹមណារីភេទស្រីអាយុ៣០ឆ្នាំជនជាតិខ្មែរមុខរបរ មិនពិតមានទីលំនៅភូមិរទាំងត្បូងឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល។


ចំពោះវត្ថុតាងចាប់យករួមមាន៖

១-ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់តូច

២-សម្ភារះប្រើប្រាស់វុិចខ្ចប់ថ្នាំញៀនមួយចំនួន។

៣-ទូរសព្ទ័០១គ្រឿង។


លោកព្រុំ សំណាងអធិការស្រុកបានបន្តថា!

នៅមុនពេលកើតហេតុខាងលើដោយទទួលព័ត៍មានពីប្រជាពលរដ្ឋថា!មានសកម្មភាពជួញដូរគ្រឿងញៀននៅចំណុចផ្ទះរបស់ឈ្មោះស្រេងហុីង ភេទប្រុសនៅចំណុចព្រៃក្រោយផ្ទះនៅភូមិឈើទាលឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្តាល។ 


ក្រោយពីបានទទួលព័ត៍មានបានភ្លាម

កម្លាំងប៉ុស្តិ៍នរគបាលរដ្ឋបាលឈើទាលសហការជាមួយកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយបានចុះដល់ចំណុចកើតហេតុក៍បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ដូចមានឈ្មោះខាងលើ។ 

លោកអធិការស្រុកបន្តទៀតថា!

សមត្ថកិច្ចបានយកជនសង្ស័យទាំង០៣នាក់មកសួរនាំនៅប៉ុស្តិ៍នគរបាលឈើទាល។ 


នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ថ្នាំញៀនចំនួន០២កញ្ចប់តូចខាងលើពិតជារបស់ខ្លួនប្រាកដមែន ដោយខ្លួនបានទិញពីមនុស្សប្រុសម្នាក់(មិនស្គាល់នាមត្រកូល)មានទីលំនៅភូមិរបោះអង្កាញ់សង្កាត់ព្រែកឯងខណ្ឌច្បារអំពៅរាជធានីភ្នំពេញយកមកវិចខ្ចប់តូចៗទុកលក់បន្តទៀត។

ចំពោះជនសង្ស័យទាំង០៣នាក់រួមទាំងវត្ថុតាងបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តនិតិវិធី។


No comments:

Post a Comment

Pages