កម្លាំងជំនាញនគរបាលខេត្ត កម្លាំងអន្តរាគមន៍ស្រុកក្រគរ សហការជាមួយកម្លាំងប៉ុស្ដិ៍ ដឹកនាំដោយ វរសេនីយ៍ឯក មោក ភារម្យ ​អធិការ​នគរបាលស្រុកក្រគរ បានចុះធ្វើការពួនស្ទាកឃាត់ខ្លួនជនសង្ស័យបានជាក់ស្ដែងចំនួន ១នាក់ ពាក់ព័ន្ធនឹងករណីលួចរថយន្តមួយគ្រឿងម៉ាក ​ស្តារិច ពណ៌ទឹកប្រាក់ ! - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

កម្លាំងជំនាញនគរបាលខេត្ត កម្លាំងអន្តរាគមន៍ស្រុកក្រគរ សហការជាមួយកម្លាំងប៉ុស្ដិ៍ ដឹកនាំដោយ វរសេនីយ៍ឯក មោក ភារម្យ ​អធិការ​នគរបាលស្រុកក្រគរ បានចុះធ្វើការពួនស្ទាកឃាត់ខ្លួនជនសង្ស័យបានជាក់ស្ដែងចំនួន ១នាក់ ពាក់ព័ន្ធនឹងករណីលួចរថយន្តមួយគ្រឿងម៉ាក ​ស្តារិច ពណ៌ទឹកប្រាក់ !

 


ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាល​ខេត្តពោធិ៍សាត់ ​ឃាត់ខ្លួនក្រោយពីបានបានប្រើល្បិចឲ្យអ្នកបើកតាកស៊ីឈប់ឡានថាចុះនោម លុះពេលតៃកុងតាកស៊ីឈប់ហើយចុះនោមមុន ស្រាប់តែជនសង្ស័យរូបនេះ មិនចុះនោម បែរជាចុចឡុករថយន្ត រួចបើកគេចខ្លួនបាត់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ជាង ៣រសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ១៦១ ១៦២ ស្ថិតនៅភូមិត្រពាំងកន្ទួត ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ឡេង ចិត្រ្តា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំពង់លែង ឃុំថ្នល់ទទឹង ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម ។ ចំណែកជនរងគ្រោះមានឈ្មោះ ចាន់ សុខនិត ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តាក់ស៊ី រស់នៅភូមិស្រែរាំង ឃុំតាឯក ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
សមត្ថកិច្ចបានឲ្យដឹងបន្ថែមថា ​​មុនពេលកើតហេតុ ជនរងគ្រោះ​បានដឹកឥវ៉ាន់របស់ចិនពីឡែមទៅដាក់នៅពោធិ៍ចិនតុង លុះមកដល់ខាងកើតរង្វង់មូលព្រាបស ក៏មានបុរសម្នាក់បានហៅឡានរបស់ជនរងគ្រោះជិះទៅភ្នំពេញដែរ ជនរងគ្រោះ​ក៏បានឈប់ឲ្យជនសង្ស័យឡើងជិះជាមួយ ដោយគិតថាជាអ្នកដំណើរ ហើយក៏បានសួរថា តើអ្នកទៅណាហើយបុរសនោះក៏បានឆ្លើយថា ទៅភ្នំពេញ លុះពេលជនរងគ្រោះ​ដឹកជនសង្ស័យមកដល់ចំណុច ត្រពាំងជង ខេត្តពោធិ៍សាត់ ជនសង្ស័យបានសុំ​ឲ្យឈប់នោម ហើយជនរងគ្រោះក៏ឈប់ឡានបើកទ្វាចុះនោមមុន ស្រាប់តែជនសង្ស័យរូបនោះ មិនចុះនោមទេ បែរជាចុចឡុកឡាន​ហើយបើក​ចេញទៅបាត់ រួចជនរងគ្រោះក៏បានហៅម៉ូតូជិតតាម ទើបមកដល់ត្រង់ចណុចគោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍បានរាយការណ៍ជូនសមត្ថកិច្ចឲ្យជួយឃាត់រថយន្តរបស់ខ្លួន ។
ក្រោយពីទទួលព័ត៌មានរួច កម្លាំងជំនាញនគរបាលចរាចរខេត្ត កម្លាំងអន្តរាគមន៍ស្រុកក្រគរ សហការជាមួយកម្លាំងប៉ុស្ដិ៍ ដឹកនាំដោយ វរសេនីយ៍ឯក មោក ភារម្យ ​អធិការ​នគរបាលស្រុកក្រគរ បានចុះធ្វើការពួនស្ទាកឃាត់ខ្លួនជនសង្ស័យបានជាក់ស្ដែងចំនួន ១នាក់ រួមជាមួយរថយន្តមួយគ្រឿងម៉ាក ​ស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 1BS 1694 ភ្នំពេញ (ប្រគល់ជូនម្ចាស់ឡានវិញ) ៕


No comments:

Post a Comment

Pages