ឃាត់ខ្លួនជនសង្ស័យ៦នាក់នៅចំណុចផ្ទះសំណាក់ញូវខាសល១ដោយពាក់ព័ន្ធនឹងករណីគ្រឿងញៀន! - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

ឃាត់ខ្លួនជនសង្ស័យ៦នាក់នៅចំណុចផ្ទះសំណាក់ញូវខាសល១ដោយពាក់ព័ន្ធនឹងករណីគ្រឿងញៀន!

 


ភ្នំពេញ:កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៦នាក់ ដោយពាក់ព័ន្ធនឹងករណីប្រើប្រាស់ និងជួញដូរសារធាតុញៀន ស្ថិតនៅចំណុចផ្ទះសំណាក់ញូវខាសល១ ផ្ទះលេខ២៦អឺសូន្យអឺបី ផ្លូវលេខលេខ៥១ ភូមិ១០ សង្កាត់ផ្សារថ្មីទី៣​ នៅ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ស្រាវជ្រាវឈានដល់បង្ក្រាបករណីសម្រួលទីតាំងឱ្យប្រើប្រាស់និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចផ្ទះសំណាក់ញូវខាសល១ ផ្ទះលេខ២៦អឺសូន្យអឺបី ផ្លូវលេខលេខ៥១ ភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ក្នុងនោះស្រី០៣នាក់៖

១-ឈ្មោះ ខេង ថារ៉េត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកទទួលភ្ញៀវ ស្នាក់នៅផ្ទះលេខ៧២ ផ្លូវ១១៧ ភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អ្នកសម្រួលទីតាំងឱ្យប្រើប្រាស់។ ២-ឈ្មោះ សុខ ស្រីណែត ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ ជាអ្នកជួញដូរគ្រឿងញៀន។ ៣-ឈ្មោះ ថេង សុផត ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំនៅមិនពិតប្រាកដ ជាអ្នកប្រើប្រាស់។ ៤-ឈ្មោះ សុិន ស្រីពេជ្រ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ ជាអ្នកប្រើប្រាស់។ ៥-ឈ្មោះ ជា ស្រីល័ក្ខ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ ជាអ្នកប្រើប្រាស់។ ៦-ឈ្មោះ ស៊ុំ ឡាដាំង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំនៅមិនពិតប្រាកដ ជាអ្នកប្រើប្រាស់។

សមត្ថកិច្ចបានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបនេះ កម្លាំងជំនាញបានចាប់យកបានវត្ថុតាងមួយចំនួនធំផងដែរ៕


No comments:

Post a Comment

Pages