លោកឧត្តមសេនីយ៍ត្រីហេងវុទ្ធីស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងក្រុមគ្រួសារ​ ព្រមទាំងសហការី​ បាននាំយក​នូវចង្ហាន់​​ និងទេយ្យទាន​ ទៅប្រគេនដល់ព្រះសង្ឃគង់នៅវត្ដ​ឥន្ទមុនីវ័ន​ ហៅវត្តស្រែអំពៅ - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ត្រីហេងវុទ្ធីស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងក្រុមគ្រួសារ​ ព្រមទាំងសហការី​ បាននាំយក​នូវចង្ហាន់​​ និងទេយ្យទាន​ ទៅប្រគេនដល់ព្រះសង្ឃគង់នៅវត្ដ​ឥន្ទមុនីវ័ន​ ហៅវត្តស្រែអំពៅ



ខេត្តកំពង់ចាម:នាព្រឹកថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០២៣ ពិធីកាន់បិណ្ឌទី១០ លោកឧត្តមសេនីយ៍ត្រីហេងវុទ្ធីស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងក្រុមគ្រួសារ​ ព្រមទាំងសហការី​ បាននាំយក​នូវចង្ហាន់​​ និងទេយ្យទាន​ ទៅប្រគេនដល់ព្រះសង្ឃគង់នៅវត្ដ​ឥន្ទមុនីវ័ន​ ហៅវត្តស្រែអំពៅ​ ស្ថិត​ក្នុងភូមិស្រែអំពៅ​ ឃុំទួលសំបួរ​ ស្រុក​ស្ទឹងត្រង់​ ដើម្បីឧទ្ទិសកុសល្យផលបុណ្យដល់ញាតិសន្ដានដែលបានចែកឋានទៅ 🙏🙏🙏


តាមរយៈ​ការប្រគេន​ទេយ្យទាន​ដល់ព្រះសង្ឃ​ ជូនបច្ច័យ​តាជី​ យាយជី​ បងប្អូន​ប្រជាការពារ​​ សុទ្ធ​សឹង​ជាកំលាំង​ដ៏សទ្ធាជ្រះថ្លាពីខ្ញុំ​ និងក្រុមគ្រួសារ​ ព្រមទាំងការចូលរួមពីសហការី​ សរុប​បច្ច័យ​ចំនួន​ ៤,២១០,០០០រៀល​ បន្ថែម​ពី​នេះ​ទៀត​ ខ្ញុំ​ក៏បានចូលរួមឧបត្ថម្ភសុីម៉ងចំនួន​ ៥តោន​ ស្មេីនឹង​  575$ សម្រាប់​ជួយសាងសង់វិហារបុណ្យ​ នៅវត្ដ​ឥន្ទមុនីវ័ន​ ហៅវត្តស្រែអំពៅ​ ។ 


បន្ទាប់មក​ លោកឧត្តមសេនីយ៍ត្រី និងសហការី​ ក៏បានបន្ដចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក់​ ក្នុងភូមិស្រែអំពៅ​ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់​ ឯកឧត្តម​ ហ៊ុន​ ម៉ានិត​ អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ចាម​ និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់​ ចំនួន​០៥គ្រួសារ​ ផងដែរ​ ។


No comments:

Post a Comment

Pages