កម្លាំងប៉ុស្តិ៍សំរោងធំបានសហការជាមួយកម្លាំងប្រឆាំងបទល្មើសគ្រឿងញៀនស្រុកបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)និងមានដីកាបង្គាប់អោយចាប់ខ្លួន! - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

កម្លាំងប៉ុស្តិ៍សំរោងធំបានសហការជាមួយកម្លាំងប្រឆាំងបទល្មើសគ្រឿងញៀនស្រុកបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)និងមានដីកាបង្គាប់អោយចាប់ខ្លួន!



(ខេត្តកណ្តាល)ថ្ងៃទី២៦ខែតុលា ឆ្នាំ២០២២វេលាម៉ោង១៣.៤៥នាទី។

នៅចំណុចភូមិស្ទឹង២ឃុំសំរោងធំស្រុកកៀនស្វាយខេត្ត កណ្តាល។

ជនសង្ស័យចំនួន០១នាក់

ឈ្មោះទ្រីស វណ្ណាហៅខ្នាភេទប្រុស អាយុ៣០ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិស្ទឹង២ឃុំសំរោងធំស្រុកកៀនស្វាយខេត្ត កណ្តាល(មានដីកាបង្គាប់អោយចាប់ខ្លួន០១)/លេខ៥០២/២៣ចុះថ្ងៃទី០៨/០៨/២០២៣ចេញដោយលោកជាសុខហៀងចៅក្រមស៉ើបសួរនៃសាលាតំបូងខេត្តកណ្តាល)

(មានសារធាតុញៀនក្នុងទឹកនោម)

 វត្តុតាងចាប់យករួមមាន

១/ថ្នាំញៀន(ម៉ាទឹកកក)ចំនួន០២ កញ្ចប់(ធំ០១.តូច០១)(ទំងន់៤៩,៨៩ក្រាម)

២/សម្ភារៈវេចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួន។


លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកបានប្រាប់ថា!

នៅមុនពេលកើតហេតុខាងលើកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំសហការជាមួយកម្លាំងជំនាញគ្រឿងញៀនស្រុកកៀនស្វាយបានចុះស្រាវជ្រាវរកមុខសញ្ញាដែលមានដីកាបង្គាប់អោយចាប់ខ្លួនរបស់ចៅក្រមស៉ើបសួរនៃសាលាដំបូងខេត្តកណ្តាល

ពេលជិះល្បាតដល់ចំណុចភូមិស្ទឹង២ឃុំសំរោងធំស្រុកកៀនស្វាយខេត្តកណ្ដាលក៍ជួបប្រទះមុខសញ្ញាឈ្មោះទ្រីសវណ្ណា(ហៅខ្នា)ភេទប្រុសកំពង់នៅតាមផ្លូវលំពេលនោះកំលាំងសមត្ថកិច្ចក៏បានចុះទៅឃាត់ខ្លួនជនសង្ស័យឈ្មោះទ្រីសវណ្ណា(ហៅខ្នា) ភេទប្រុសហើយសមត្ថកិច្ចបានធ្វើការឆែកឆេរនៅលើខ្លួនឈ្មោះទ្រីស វណ្ណា(ហៅខ្នា)រកឃើញម្សៅក្រាមពណ៍សថ្លាសង្សយ័ជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០២កញ្ចប់(ធំ០១កញ្ចប់និងតូច០១)    បន្ទាប់មកកំលាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំដើម្បីធ្វើការសាកសួរ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះទ្រីសវណ្ណា(ខ្នា)  ភេទប្រុសបានសារភាពថាថ្នាំញៀនចំនួន០២កញ្ចប់(ធំ០១កញ្ចប់និង តូច០១)ខាងលើពិតជារបស់ខ្លួនប្រាកដមែន ដោយខ្លួនបានទិញពីឞនុស្សប្រុសម្នាក់(មិនស្គាល់ត្រកូល)(មិនស្គាល់ទីលំនៅ) តំលៃ៥៥០ដុល្លា(ប្រាំរយហាសិបដុល្លា)វេរលុយតាមវីងទៅអោយលេខទូរសព្ទ័(....)ដើម្បីយកមកលក់បន្ត។បន្ទាប់ពីរសួរនាំរួចជនសង្ស័យរួមទាំងវត្ថុតាងបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។


No comments:

Post a Comment

Pages