ទិញថ្នាំញៀនពីសង្គាត់ក្បាលកោះយកមកលក់បន្តនៅស្រុកកៀនស្វាយត្រូវជាប់ខ្នោះនគរបាលនិងថ្នាំញៀន៥៤កញ្ចប់! - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

ទិញថ្នាំញៀនពីសង្គាត់ក្បាលកោះយកមកលក់បន្តនៅស្រុកកៀនស្វាយត្រូវជាប់ខ្នោះនគរបាលនិងថ្នាំញៀន៥៤កញ្ចប់!



(ខេត្តកណ្តាល)ថ្ងៃទី៣១ខែតុលាឆ្នាំ២០២៣វេលាម៉ោង១១.៤៥នាទី  

ចំណុចភូមិភូមិធំឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនសង្ស័យៈ០១ នាក់ប្រុស (ឃាត់ខ្លួន)

១/ឈ្មោះមាស ធីដេតភេទប្រុសអាយុ៣៣ឆ្នាំជនជាតិខ្មែរមុខរបរ មិនពិតមានទីលំនៅភូមិភូមិធំឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលមានសារធាតុញៀន

 វត្ថុតាងចាប់យកបានរួមមាន៖

១-ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន៥៤កញ្ចប់តូច

២-សម្ភារះប្រើប្រាស់វុិចខ្ចប់ថ្នាំញៀនមួយចំនួន។

៣-ទូរសព្ទ័០១គ្រឿងម៉ាកណូគាចុចពិល។

 

លោកវរសេនីយ៍ឯកព្រុំំ ណាងអធិការស្រុកថា!នៅថ្ងៃ.ខែ.ឆ្នាំវេលាម៉ោងកើតហេតុខាងលើដោយទទួលព័ត៍មានពីប្រជាពលរដ្ឋថាមានសកម្មភាពជួញដូរគ្រឿងញៀននៅចំណុចផ្ទះរបស់ឈ្មោះមាសធីដេត ភេទប្រុសស្ថិតនៅភូមិភូមិធំឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្រោយពីទទួលព័ត៍មានបានភ្លាម

កម្លាំងប៉ុស្តិ៍នរគបាលរដ្ឋបាលភូមិធំសហការណ៍ជាមួយកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយបានចុះដល់ចំណុចកើតហេតុឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់  ឈ្មោះមាស ធីដេត ភេទប្រុសអាយុ៣៣ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតមានទីលំនៅភូមិភូមិធំ ឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាលហើយកំលាំងសមត្ថកិច្ចដកហូតវត្ថុតាងបានម្សៅក្រាមពណ័សថ្លាសង្សយ័សារធាតុញៀនចំនួន ៥៤កញ្ចប់តូចនិងសំភារះវេចខ្ចប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនក្រោយឆែកឆេររួច សមត្ថកិច្ចបានយកជនសង្ស័យមកសួរនាំនៅប៉ុស្តិ៍នគរបាលភូមិធំ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះមាសធីដេតបានសារភាពថា ថ្នាំញៀនចំនួន៥៤កញ្ចប់តូចខាងលើពិតជារបស់ខ្លួនប្រាកដមែន ដោយខ្លួនទិញពីឈ្មោះ ផ្លូច(មិនស្គាល់នាមត្រកូល) អាយុប្រហែល៣៥ឆ្នាំ មានទីលំនៅភូមិយកបាត្រសង្កាត់ក្បាលកោះខណ្ឌច្បារអំពៅរាជធានីភ្នំពេញតម្លៃ៥០០០០០រៀល(ហាសិបមុឺនរៀល)យកមកវេចខ្ចប់ជាកញ្ចប់តូចៗទុកលក់បន្ត។ ក្រោយសួរនាំរួចជនសង្ស័យរួមទាំងវត្ថុតាងបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តនិតិវិធី។


 

No comments:

Post a Comment

Pages