ឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យនិងលោកជំទាវ អញ្ជើញកាន់វេនទី១២ នៅវត្តវេឡុវនោឡាន(ស្វាយចេក) - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

ឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យនិងលោកជំទាវ អញ្ជើញកាន់វេនទី១២ នៅវត្តវេឡុវនោឡាន(ស្វាយចេក)


(បន្ទាយមានជ័យ) នៅរសៀលថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៣នេះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ប៉ាន ណាវី ព្រមទាំងសហការី អមដំណើរ ឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យលោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសន៍រូបត្ថម្ភក៍ បណ្ឌិត ម៉ៅ ម៉ាល័យ អញ្ជើញសូត្រមន្ត ស្តាប់ធម៌ទេសនា   កាន់បិណ្ឌវេនទី១២ នៅវត្តវេឡុវនោឡាន(ស្វាយចេក) ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។


សូមបញ្ជាក់ថាពិធីកានវេននេះ ប្រព្រឹត្តទៅតាមគន្លងព្រះពុទ្ធសាសនា និងប្រពៃណីទំនៀមទំលាប់ដូនតាខ្មែរ  ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ មន្ត្រីរាជការ យុទ្ធជន យុទ្ធនារី ដែលបានពលី និងទទួលមរណភាពទៅកាន់លោកខាងមុខ ។


ឯកឧត្ដម កែ គឹមយ៉ាន និងលោកជំទាវ បានអញ្ជើញថ្វាយនូវគ្រឿងសក្ការៈបូជា ទៀន ធូប ផ្កាភ្ញី និងប្រារព្ធកិច្ចបទនមស្ការព្រះរតនត្រ័យ សមាទាននិច្ចសីល និមន្តព្រះសង្ឃសូត្រព្រះធម៌ស្វាធ្យាយ ចម្រើនព្រះបរិត្ត និងពុទ្ធជ័យមង្គល និងថ្វាយបង្គំគុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី គឺ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងឧទ្ទិសថ្វាយវត្ថុសក្ដិសិទ្ធិក្នុងលោក ទេវតាអភិបាលរក្សាទីអារាមវត្តវេឡុវនោទ្យាន ដើម្បីចំរើននូវសេចក្ដីសុខ និងសេចក្ដីជ្រះថ្លា ព្រមទាំងសមាទានសីល និងសម្ដែងព្រះធម៌ទេសនា។


បន្ទាប់ពីបញ្ចប់កិច្ចសូត្រមន្តកាន់បិណ្ឌនាល្ងាចនេះ លុះព្រឹកស្អែក ឯកឧត្ដម កែ គឹមយ៉ាន និងលោកជំទាវ 

នឹងអញ្ជើញនាំយកនូវចង្ហាន់ ទេយ្យទាន និងគ្រឿងបរិក្ខារ រាប់បាត្រ វេរប្រគេនព្រះសង្ឃ ៕


No comments:

Post a Comment

Pages