លោក ហេង វុទ្ធី សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្ត អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានគណៈកម្មាធិការ ខ២៧ និងសហការី អញ្ជើញចូលរួមក្នុងពិធីបេីកការដ្ឋានស្ថាបនាកែលំអផ្លូវលំចំនួន១ខ្សែ តភ្ជាប់ពីភូមិអារក្សត្នោត ឃុំអារក្សត្នោត ទៅភូមិទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ! - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

លោក ហេង វុទ្ធី សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្ត អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានគណៈកម្មាធិការ ខ២៧ និងសហការី អញ្ជើញចូលរួមក្នុងពិធីបេីកការដ្ឋានស្ថាបនាកែលំអផ្លូវលំចំនួន១ខ្សែ តភ្ជាប់ពីភូមិអារក្សត្នោត ឃុំអារក្សត្នោត ទៅភូមិទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ !




កំពង់ចាម ៖ នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ហេង វុទ្ធី សមាជិកអចិចូលរួមក្នុងពិធីបេីកការដ្ឋានស្ថាបនាកែលំអផ្លូវលំចំនួន១ខ្សែ តភ្ជាប់ពីភូមិអារក្សត្នោត ឃុំអារក្សត្នោត ទៅភូមិទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្ត អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានគណៈកម្មាធិការ ខ២៧ បានដឹកនាំលោក-លោកស្រី ក្រុមការងារចុះជួយឃុំអារក្សត្នោត និងឃុំទួលសំបួរ ចូលរួមក្នុងពិធីបេីកការដ្ឋានស្ថាបនាកែលំអផ្លូវលំចំនួន១ខ្សែ តភ្ជាប់ពីភូមិអារក្សត្នោត ឃុំអារក្សត្នោត ទៅភូមិទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ដែលមានប្រវែង ៤២០០ម៉ែត្រ គ្រោងចំណាយអស់ថវិកាប្រមាណជាង ៤០លានរៀល ។

បន្ទាប់មក លោកនិងសហការី ក៏បានបន្ដចុះត្រួតពិនិត្យផ្លូវលំមួយខ្សែទៀត (បច្ចុប្បន្នជាផ្លូវទាល់) ដែលត្រូវស្ថាបនាតភ្ជាប់ ដេីម្បីជួយសម្រួលដល់ការធ្វេីដំណេីររបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិ ស្ថិតនៅក្នុងភូមិទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ដែលត្រូវចំណាយថវិកាអស់ប្រមាណជាង ជិត២០លានរៀល ។

ការស្ថាបនាផ្លូវលំទាំងពីរខ្សែនេះ ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ហ៊ុន ម៉ានិត អនុប្រធានទី១ ថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ សរុបជាថវិកាអស់ប្រមាណជាង ៦០លានរៀល ។

លោក ហេង វុទ្ធី បានមានប្រសាសន៏កោតសរសើរដល់អាជ្ញាធរឃុំ ដែលបានខិតខំប្រឹងប្រែងលើកគំរោងផែនការរបស់ខ្លូនដើម្បីជាប្រយោជន៏និងសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ។ លោកបានបន្តថា ការសាងសងផ្លូវនេះគឺជាផ្នែកមួយនៃការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ជាពិសេសដោយសារប្រទេសជាតិយើងមានសន្តិភាព ទើបទទួលបានសម្មិទ្ធិផលជាច្រើនមានដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ និង វត្តអារាម នានាជាដើម។

ក្នុងនោះលោក ហេង វុទ្ធី ក៏បានសំនូមពរ សុំអោយក្រុមហ៊ុនសាងសងផ្លូវ អោយមានគុណភាព រឹងមាំ ទៅតាមលក្ខណៈបច្ចេកទេសនិងកិច្ចសន្យាដែលបានធ្វើរួចដើម្បីធានាការប្រើប្រាស់យូរអង្វែងអោយបងប្អូនងាយស្រួលធ្វើដំណើរ និងដឹកកសិផលយកទៅលក់នៅទីផ្សារជាដើម។
លោកបានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋត្រូវចេះជួយចូលរួមថែរក្សាការពារសមិទ្ធផលទាំងនេះ និងចេះអនាម័យបរិស្ថាននៅតាមដងផ្លូវ និងរស់នៅស្អាត ហូបស្អាត ហើយបើបងប្អូនមានបញ្ហាអ្វីត្រូវចេះរាយការណ៏ដល់អាជ្ងាធរមូលដ្ឋានអោយបានទាន់ពេលវេលាដើម្បីជៀសវៀងជួបនូវបញ្ហាផ្សេងៗកើតឡើងដែលអាជ្ញាធរមិនបានដឹង ។

ឆ្លៀតក្នុងឱកាសនេះដែរ លោក ហេង វុទ្ធី និងសហការី ក៏បានបន្ដចុះត្រួតពិនិត្យការសាងសងផ្លូវលំមួយខ្សែទៀត ដែលបានសាងសង់រួចរាល់ជាស្ថាពរ មានប្រវែង ៣៣៧ម៉ែត្រ ស្ថិតនៅភូមិស្រែអំពៅ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម ហ៊ុន ម៉ានិត ចំណាយអស់ថវិកាចំនួន ១៦លានរៀល  ។

ជាមួយផ្លូវនេះ សរុបការចំណាយ លេីការស្ថាបនាផ្លូវលំទាំងបីខ្សែនេះ អស់ថវិកាចំនួន ៧៦លានរៀល (ចិតសិបប្រាំមួយលានរៀលគត់)៕








No comments:

Post a Comment

Pages