ខណ្ឌរដ្ឋបាលជលផលកំពង់ចាមសហការចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលបានចំនួន០៤ករណី - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

ខណ្ឌរដ្ឋបាលជលផលកំពង់ចាមសហការចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលបានចំនួន០៤ករណី

 



កំពង់ចាម ៖ ថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានដឹកនាំនិងសហការជាមួយអាជ្ញាធរស្រុកជើងព្រៃ កម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសូទិព្វ និងដោយមានការអនុញ្ញាតពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលបានចំនួន០៤ករណី ដោយកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់ស្តីពីជលផល និងរុះរើបំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងកើតហេតុរួមមាន៖
   +ករណីទី០១
    -ឧបករណ៍លូស្បៃមុងចំនួន១២មាត់
    -របាំងស្បៃមុងចំនួន០៣កន្លែងប្រវែង៣០០ម៉ែត្រ
    -បង្គោលចម្រឹងចំនួន១២០ដើម
    -ចាក់លែងកូនត្រីចម្រុះទម្ងន់៣៦គីឡូក្រាម
    នៅចំណុចបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
     +ករណីទី០២
    -ឧបករណ៍លូស្បៃមុងចំនួន១១មាត់
    -របាំងស្បៃមុងចំនួន០២កន្លែងប្រវែង២៧៥ម៉ែត្រ
    -បង្គោលចម្រឹងចំនួន១១០ដើម
    -ចាក់លែងកូនត្រីចម្រុះទម្ងន់ ៣៣គីឡូក្រាម
    នៅចំណុចមេទឹកចារ ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
    +ករណីទី០៣
    -ឧបករណ៍លូស្បៃមុងចំនួន១២មាត់
    -របាំងស្បៃមុងចំនួន០៤កន្លែងប្រវែង៣០០ម៉ែត្រ
    -បង្គោលចម្រឹងចំនួន១២០ដើម
    -ចាក់លែងកូនត្រីចម្រុះទម្ងន់៣៦គីឡូក្រាម
    នៅចំណុចបឹងចក ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
    +ករណីទី០៤
    -ឧបករណ៍លូស្បៃមុងចំនួន១០មាត់
    -របាំងស្បៃមុងចំនួន០៤កន្លែងប្រវែង២៥០ម៉ែត្រ
    -បង្គោលចម្រឹងចំនួន១០០ដើម
    -ចាក់លែងកូនត្រីចម្រុះទម្ងន់ ៣០គីឡូក្រាម
    នៅចំណុចបឹងគល់ ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម

No comments:

Post a Comment

Pages