កម្លាំងអធិការដ្ឋាននគរបាលស្រុកបាធាយបង្ក្រាបជនសង្ស័យកាច់សោកម៉ូតូម្នាក់ក្រោយធ្វើសកម្មភាពរត់មិនរួច - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

កម្លាំងអធិការដ្ឋាននគរបាលស្រុកបាធាយបង្ក្រាបជនសង្ស័យកាច់សោកម៉ូតូម្នាក់ក្រោយធ្វើសកម្មភាពរត់មិនរួច

 


កំពង់ចាម ៖  ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១១:១៥នាទី មានករណីលួចដោយមានស្ថានទម្ងន់ទោស (កាច់បំបែកសោរ-កម៉ូតូ) កើតឡើងនៅត្រង់ចំណុចទំនប់ប្រកើនខាងលិចភូមិតាំងរលាង ឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម។

ករណីខាងលើនេះត្រូវបានសមត្ថកិច្ចអធិការដ្ឋានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ព្រាប ចាន់ណា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្នល់លោក ឃុំព្រៃកំពក ស្រុកគីរីវង់ ខេត្តតាកែវ។

លទ្ធផលនៃការបង្រ្កាបករណីខាងលើនេះ គឺបានចូលរួមសហការពី បងប្អូនប្រជាពលរដ្ឋល្អ ជាពិសេសកម្លាំងប្រជាការពាររបស់យើងដែលបានជួយយ៉ាងសកម្មក្នុងការដេញប៉ផាប់ចាប់ពភីង រហូតដល់ចាប់ជនសង្ស័យបានដោយជោគជ័យ។

ហើយក៏ចូលរួមសោកស្តាយ នូវការខូចខាតម៉ូតូដែលជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់កម្លាំងប្រជាការពារម្នាក់ ដែលត្រូវជនសង្ស័យបើកបំបុកធ្វើឲ្យខូចខាតយ៉ាងដំណំ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងត្រៀមបញ្ជូនទៅសាលាដំបូងចាត់ការតាមនិតិវិធី៕

No comments:

Post a Comment

Pages