លោកឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ បានអញ្ជើញដឹកនាំកិច្ចប្រជុំ​បូកសរុប​សភាពការណ៍​ លទ្ធភាព​កិច្ច​ប្រតិបត្តិការ​ ការរក្សា​សន្តិសុខ​សង្គម​ ការងារ​នគរបាល​សមាគម​ន៍ប្រចាំខែសីហា​ និងរយៈពេល​ ៩ខែ​ ឆ្នាំ​២០២៣​ និងលេីកទិសដៅអនុវត្តបន្ត​! - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

លោកឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ បានអញ្ជើញដឹកនាំកិច្ចប្រជុំ​បូកសរុប​សភាពការណ៍​ លទ្ធភាព​កិច្ច​ប្រតិបត្តិការ​ ការរក្សា​សន្តិសុខ​សង្គម​ ការងារ​នគរបាល​សមាគម​ន៍ប្រចាំខែសីហា​ និងរយៈពេល​ ៩ខែ​ ឆ្នាំ​២០២៣​ និងលេីកទិសដៅអនុវត្តបន្ត​!


ខេត្តកំពង់ចាម:នៅព្រឹកថ្ងៃសុក្រ​ ទី០៨​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ លោកឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ បានអញ្ជើញដឹកនាំកិច្ចប្រជុំ​បូកសរុប​សភាពការណ៍​ លទ្ធភាព​កិច្ច​ប្រតិបត្តិការ​ ការរក្សា​សន្តិសុខ​សង្គម​ ការងារ​នគរបាល​សមាគម​ន៍ប្រចាំខែសីហា​ និងរយៈពេល​ ៩ខែ​ ឆ្នាំ​២០២៣​ និងលេីកទិសដៅអនុវត្តបន្ត​ ។ 


សមាសភាពចូលរួមមាន​ លោក-លោកស្រី​ ស្នងការរង​,​ លោកអនុប្រធានផែន​,​ នាយការិយាល័យ​ជំនាញ​,​ លោក-លោកស្រី​ អធិការ​-អធិការ​រង​ ទទួល​ផែននគរបាលយុត្តិធម៍,​ អត្ដសញ្ញាណកម្ម,​ សណ្ដាប់ធ្នាប់សាធារណៈ​,​ ប្រឆាំង​គ្រឿងញៀន​ និងទទួលដឹកនាំផ្នែកកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល​ ក្រុង-ស្រុក​ ទាំង១០​ និងលោកនាយប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ ទាំង១០៩​ ។ 


ក្ក្នុងកិច្ចប្រជុំនេះដែរលោកឧត្តមសេនីយ៍ត្រីក៏បានណែនាំ​ និងដាក់ចេញនូវគោលការណ៍សំខាន់ៗ​ ដល់គ្រប់ផែន​ និងការិយាល័យជំនាញ​ លោកអធិការនគរបាល​ស្រុក​-ក្រុង​ ទាំង​១០​ នាយប៉ុស្តិ៍​ ទាំង១០៩​ លេីកិច្ចការមួយចំនួនដូចជា÷


១-បន្ដយកចិត្តទុកដាក់ទៅលើការងារ​ ថែរក្សា​សន្តិសុខ​ សុវត្ថិភាព​ និងសណ្តាប់ធ្នាប់សាធារណៈ​​ជូនប្រជាពលរដ្ឋ​ ឲ្យ​បានល្អប្រសេី​ក្នុង​មូលដ្ឋាន​ ។ 


២-បន្ដជំរុញ​ និងពង្រឹងលេីអនុវត្ត​ ការងារ​​គោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព​ ឲ្យ​មានប្រសិទ្ធភាពខ្ពស់​


៣-បន្ដពង្រឹងទប់ស្កាត់រាល់បទល្មើសនានានៅតាមបណ្តាលមូលដ្ឋាន ដូចជា​ បទល្មើស​:​ព្រហ្មទណ្ឌ​,​ ក្មេងទំនេីង​,​ សេដ្ឋកិច្ច​,​ ចរាចរណ៍​,​ គ្រឿងញៀន​,​ ជួញដូរ​មនុស្ស​


៤-បន្ដជំរុញ​ ការអភិវឌ្ឍន៍នូវសមត្ថភាពជំនាញ​ និងត្រូវមានការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសេីរ


 ៥-បន្ដខិតខំយកចិត្តទុកដាក់ផ្តល់នូវសេវាសាធារណៈ​ ជូនប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋាន​ ដេីម្បីឆ្លេីយតបនៅតាមតំរូវការចំបាច់របស់ប្រជាពលរដ្ឋ​ 


៦-បន្ដរក្សា​ នូវអត្តចរិត​ អាកប្បកិរិយា​​ សុភាពរាបសារ​ ប៉ុន្ដែហ្មឺងម៉ាត់ក្នុងការងារជំនាញ​ ឲ្យ​សាកសមជាមន្រ្ដីនគរបាលជាតិ​


៧-បន្ដផ្ដល់ជូនការ​ ការធ្វេីអត្ដសញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរ​ជូនប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ ឲ្យ​ឆាប់​រហ័ស​


៨-ពង្រឹង​ការគោរពវិន័យរបស់កងកម្លាំងនគរបាលជាតិ​ ០០៦​ 





No comments:

Post a Comment

Pages