លោកចេង ឌី ណា អភិបាលនៃគណ:អភិបាល ស្រុកខ្សាច់កណ្ដាល បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំគណ: បញ្ជាការឯកភាពរដ្ឋបាលស្រុក ប្រចាំខែកញ្ញាឆ្នាំ២០២៣! - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

លោកចេង ឌី ណា អភិបាលនៃគណ:អភិបាល ស្រុកខ្សាច់កណ្ដាល បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំគណ: បញ្ជាការឯកភាពរដ្ឋបាលស្រុក ប្រចាំខែកញ្ញាឆ្នាំ២០២៣!



ស្រុកខ្សាច់កណ្ដាល:នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣លោកចេង ឌី ណា អភិបាលនៃគណ:អភិបាល ស្រុកខ្សាច់កណ្ដាល បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំគណ: បញ្ជាការឯកភាពរដ្ឋបាលស្រុក ប្រចាំខែកញ្ញាឆ្នាំ២០២៣កិច្ចប្រជុំនេះ មានគោលដៅ ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម ស្របតាមការវិវឌ្ឍរបស់សង្គមជាតិ សភាពការណ៍សន្តិសុខជាតិ អន្តរជាតិ ការវិវឌ្ឍផ្នែកបច្ចេកវិទ្យាឌីជីថល ព្រមទាំងការចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការបម្រើសេវាសាធារណ: ជូនដល់ប្រជាពលរដ្ឋ និងក្នុងវិស័យសេដ្ឋកិច្ច-សង្គម ដើម្បីឲ្យមានសោភ័ណ្ឌភាព បរិស្ថានល្អ ប្រកបដោយសមធម៌ និងបរិយាប័ន្នស្របតាមគោល នយោបាយយុទ្ធសាស្ត្រ បញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ជាអាទិភាពគឺ "មនុស្ស ទឹក ផ្លូវ ភ្លើង បច្ចេកវិទ្យា" ជាអាទិភាព ដើម្បីលើកកម្ពស់ផាសុកភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ គឺមានផ្លូវ មានស្ពាន មានក្ដីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ និងមានសន្តិភាព ទើបសមិទ្ធផលដូចសព្វថ្ងៃ។


លោកអភិបាល ក៏បានណែនាំដល់រដ្ឋបាលឃុំទាំង១២ ទាំងអស់ទូទាំងស្រុក ត្រូវបន្តយកចិត្តទុកដាក់ចុះមើលផ្លូវ ឱ្យបានជាប់ជាប្រចាំ និងត្រូវជួសជុល កែលម្អរឱ្យស្អាត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕



No comments:

Post a Comment

Pages