លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ចើញជាអធិបតីចូលរួមពិធីអបអរសាទរការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងការទូងស្គរវាយជួងបន្លឺសំឡេងឡើង! - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ចើញជាអធិបតីចូលរួមពិធីអបអរសាទរការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងការទូងស្គរវាយជួងបន្លឺសំឡេងឡើង!



ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣  លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ចើញជាអធិបតី ដឹកនាំពិធីចូលរួម "អបអរសាទរ ការដាក់បញ្ចូល #រមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២៣ និង #ការទូងស្គរវាយជួងបន្លឺសំឡេងឡើង នៅម៉ោង០៧:០០នាទី" ។

    នៅក្នុងឱកាសនោះដែរ លោកវរសេនីយ៍ឯក ឡាយ ឧត្តម ស្នងការរង បានអានសារលិខិតលេខ២៥ សលក ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ របស់រដ្ឋាភិបាលកម្ពុជា  នៃ ការ ដាក់បញ្ចូល #រមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២៣ ។

    ដោយមានការចូលរួមពី លោក លោកស្រី ស្នងការរង លោក លោកស្រី នាយ នាយរងការិយាល័យ នាយ នាយរងផ្នែក និងមន្ត្រី នៃ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ លោកប្រធានអង្គភាពទេសចរណ៍ សរុបចំនួន ៣២២នាក់ ៕


No comments:

Post a Comment

Pages