លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានចុះបង្រ្កាបករណី រក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(មិនរាងចាល) នៅចំណុចបន្ទប់ជួលរបស់ជនសង្ស័យ ស្ថិតនៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ! - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានចុះបង្រ្កាបករណី រក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(មិនរាងចាល) នៅចំណុចបន្ទប់ជួលរបស់ជនសង្ស័យ ស្ថិតនៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ!



ខេត្ត ពោធិ៍សាត់:ដោយអនុវត្តតាមមតិចង្អុលការ និងបទបញ្ជាដ៏មុឺងម៉ាត់របស់លោកឧត្ដមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងដោយមានការសម្របសម្រួលនិតិវិធីពីឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ជាក់ស្ដែងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៩និង៥៧នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការណ៍ជាមួយកម្លាំងប៉ុស្ថិ៍នគរបាលរដ្ឋបាលផ្ទះព្រៃ ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានចុះបង្រ្កាបករណី រក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(មិនរាងចាល) នៅចំណុចបន្ទប់ជួលរបស់ជនសង្ស័យ ស្ថិតនៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ និងចាប់យកសម្ភារះវត្ថុតាងដូចខាងក្រោម ៖


🔰 ជនសង្ស័យ ៖

១.ឈ្មោះ ស ស.ធ.រ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។(ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារក្នុងករណីជួញដូរគ្រឿងញៀន និងជាមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមិនរាងចាល)

២.ឈ្មោះ អ ត.ល ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅបន្ទប់ជួលខាងលើ(ជាម្ចាស់បន្ទប់ជួល)


 វត្ថុតាងចាប់យកបានរួមមាន ៖

១ . ក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀន ចំនួន០២កញ្ចប់ទម្ងន់២.៧៥ក្រាម (សាច់ថ្នាំសុទ្ធ)

២ . ឧបករណ៍ជក់ថ្នាំញៀន ចំនួន០១កំប្លេ

៣ . ដែកកេះ ចំនួន០១ដើម

៤ . ទូរស័ព្ទដៃ ចំនួន០៣គ្រឿង

៥ . ម៉ូតូ ចំនួន០១គ្រឿង(ម៉ាកហុងដាឌ្រីមពណ៏ខ្មៅ ស្លាក់លេខភ្នំពេញ1GV-1790)

៦ . លុយខ្មែរ ចំនួន ១៧០,០០០៛(ដប់ប្រាំពីរមុឺនរៀល)

៧ . ប្រអប់ដែក ចំនួន០១ប្រអប់

៨ . កាបូបលុយពណ៏ខ្មៅ ចំនួន០១


បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនទៅ សាលាដំបូងខេត្តពោធិ៍សាត់ដើម្បីចាត់ការតាមនីតិវិធី។


No comments:

Post a Comment

Pages