លោកហេង​ វុទ្ធី​ សមាជិក​អចិន្ត្រៃយ៍​ នៃគណៈកម្មាធិការ​គណបក្ស​ខេត្ត​ អនុប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល​ចុះជួយស្រុកស្ទឹងត្រង់​ និងជាប្រធានគណៈកម្មការ​ (ខ២៧)​ បានដឹកនាំលោក-លោកស្រី​ ក្រុម​ការងារ​ចល័ត​ នឹង ក្រុមការងារ​ចុះជួយឃុំទួលសំបួរ​ ស្រុកស្ទឹងត្រង់​ ចូលរួម​ក្នុង​ពិធី​បេីកការដ្ឋានសាងសង់ផ្លូវលំមួយខ្សែរ​ ដែលមានប្រវែង​ ទទឹង៦ម៉ែត្រ​ និងបណ្ដោយ​៣៣៧ម៉ែត្រ​ ដេីម្បី​ជួយសម្រួល​ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ! - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

លោកហេង​ វុទ្ធី​ សមាជិក​អចិន្ត្រៃយ៍​ នៃគណៈកម្មាធិការ​គណបក្ស​ខេត្ត​ អនុប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល​ចុះជួយស្រុកស្ទឹងត្រង់​ និងជាប្រធានគណៈកម្មការ​ (ខ២៧)​ បានដឹកនាំលោក-លោកស្រី​ ក្រុម​ការងារ​ចល័ត​ នឹង ក្រុមការងារ​ចុះជួយឃុំទួលសំបួរ​ ស្រុកស្ទឹងត្រង់​ ចូលរួម​ក្នុង​ពិធី​បេីកការដ្ឋានសាងសង់ផ្លូវលំមួយខ្សែរ​ ដែលមានប្រវែង​ ទទឹង៦ម៉ែត្រ​ និងបណ្ដោយ​៣៣៧ម៉ែត្រ​ ដេីម្បី​ជួយសម្រួល​ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ!



ខេត្តកំពុងចាម:នៅព្រឹក​ថ្ងៃសុក្រ ទី២៥​ ខែសីហា​​ ឆ្នាំ​២០២៣នេះ​ លោកហេង​ វុទ្ធី​ សមាជិក​អចិន្ត្រៃយ៍​ នៃគណៈកម្មាធិការ​គណបក្ស​ខេត្ត​ អនុប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល​ចុះជួយស្រុកស្ទឹងត្រង់​ និងជាប្រធានគណៈកម្មការ​ (ខ២៧)​ បានដឹកនាំលោក-លោកស្រី​ ក្រុម​ការងារ​ចល័ត​ លោក-លោកស្រី​ ក្រុមការងារ​ចុះជួយឃុំទួលសំបួរ​ ស្រុកស្ទឹងត្រង់​ ចូលរួម​ក្នុង​ពិធី​បេីកការដ្ឋានសាងសង់ផ្លូវលំមួយខ្សែរ​ ដែលមានប្រវែង​ ទទឹង៦ម៉ែត្រ​ និងបណ្ដោយ​៣៣៧ម៉ែត្រ​ ដេីម្បី​ជួយសម្រួល​ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ស្ថិត​ក្នុងភូមិស្រែអំពៅ​ ឃុំទួលសំបួរ​ ស្រុក​ស្ទឹងត្រង់​ ។ 


ការស្ថាបនាផ្លូវលំមួយខ្សែរនេះ​​ក្រោមការផ្ដួចផ្ដេីមចលនាគាំទ្រឧបត្ថម្ភពី​ ឯកឧត្តម​ ហ៊ុន​ ម៉ានិត​ អនុប្រធាន​ទី១​ ថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ចាម​ និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់​ ខ្ញុំ​ប្រធាន​គណៈកម្មការ​ ខ២៧​ និងលោក-លោកស្រី​ ក្រុមការងារ​ចល័ត​ លោក-លោកស្រី​ ក្រុមការងារ​ចុះជួយឃុំទួលសំបួរ​ ។ 


ក្នុង​ឱកាស​នោះ​ដែដែរលោកហេងវុទ្ធីក៏បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម​ ហ៊ុន​ ម៉ានិត​ មានដូចជា÷

១-ឧបត្ថម្ភ​ដល់ការសាងសង់ផ្លូវ​ នូវថវិកា​ ចំនួន​1000$

២-ចែកជូន​អំណោយ​​​ ដល់ប្រជាពលរដ្ឋ​ក្រលំបាក​ ចំនួន​៧គ្រួសារ​ នៅភូមិស្រែអំពៅ​ ចំនួន​៥គ្រួសារ​ និងភូមិពោន​ ចំនួន​២គ្រួសារ​ ដោយមួយគ្រួសារ​ ទទួល​បាន​នូវ​ថវិកា​ ២មុឺនរៀល​ និងគ្រឿង​ឧបភោគបរិភោគមួយចំនួន​ ។ 


បន្ទាប់​មកមកលោកហេងវុទ្ធីក៏បាននាំយកបច្ច័យផ្ទាល់ខ្លួនសរុប​ 1,450$ ប្រគេនដល់ព្រះសង្ឃ​ គង់នៅវត្តស្រែអំពៅ​ ដែលខ្វះខាតនូវសុីម៉ង់​ និងទ្វាកុដ​​ ផងដែរ​ ៕



No comments:

Post a Comment

Pages